[SB101/CB] វគ្គសិក្សា៖ តោះបង្កើតឯកប័ណ្ណ (One-Pager)

One Pager ផ្តល់នូវទិដ្ឋភាពទូទៅនៃធុរកិច្ច គម្រោងឬគំនិតណាមួយរបស់អ្នក។ តាមរយៈ ការឆ្លើយសំណួរសំខាន់ៗនៅក្នុងគំរូដែលបានផ្ដល់អោយ អ្នកនឹងអាចបង្ហាញទៅអតិថិជនគោលដៅរបស់អ្នកនូវទិដ្ឋភាពទូទៅនៃសហគ្រាសសង្គមរបស់អ្នក បែបផែនដែលវាបំពេញចន្លោះខ្វះខាត់នៅក្នុងទីផ្សារ សក្តានុពលនាពេលអនាគត និងវិធីដែលសហគមន៍អាចចូលរួមក្នុងកិច្ចការងាររបស់អ្នក។

ស្វែងយល់បន្ថែមអំពីដៃគូចំណេះដឹងរបស់យើង​ Audrey Tan

Audrey Tan គឺជាសហស្ថាបនិកនៃ Angels of Impact, Circles of Angels និង PlayMoolah និង Edmund Hillary Fellow ។ ស្វែងយល់បន្ថែមអំពីរឿងរ៉ាវរបស់គាត់នៅទីនេះ។ ការបណ្តាក់ទុនដំបូងរបស់ Audrey Tan គឺPlayMoolahដែលជាសហគ្រាសសង្គមដែលអប់រំ កុមារឪពុកម្តាយនិងមនុស្សវ័យជំទង់អំពីការគ្រប់គ្រងប្រាក់។ ជាផ្នែកមួយនៃកិច្ចការងាររបស់គាត់ នៅឆ្នាំ ២០១៦ គាត់បានចូលរួមបង្កើត Angels of Impact ​ដើម្បីកាត់បន្ថយភាពក្រីក្រនិង លើកកម្ពស់សមភាពយេនឌ័រតាមរយៈការភ្ជាប់ទំនាក់ទំនងវិនិយោគិននិងអ្នកប្រឹក្សាណែនាំជាមួយនិងសហគ្រាសសង្គមដែលដឹកនាំដោយស្ត្រីនៅក្នុងតំបន់អាស៊ាន។ ​Circles of Angels​ គឺជាបណ្តាញមូលនិធិដើម្បីផ្តល់ហិរញ្ញប្បទានផលបញ្ហាសង្គមដល់​​មនុស្សគ្រប់រូបដោយប្រើបច្ចេកវិទ្យា blockchain ។ វាគឺជាវេទិកាតម្លាភាពមួយដែលផ្តល់នូវមធ្យោបាយសាមញ្ញប៉ុន្តែ ទូលំទូលាយដើម្បីប្រមើលមើលនិងបម្លែងទៅជាទម្រង់ឌីជីថលនៃការផ្តល់មូលនិធិផលប៉ះពាល់ទាំងមូល – ពីម្ចាស់ជំនួយផ្ទាល់ទៅសហគ្រាសសង្គម។

វគ្គសិក្សា៖ តោះបង្កើតឯកប័ណ្ណ (One-Pager)

1
ជំពូក ១៖ តើឯកប័ណ្ណ (One-Pager) ជាអ្វី?
2
ជំពូកទី ២៖ បង្កើត ឯកប័ណ្ណ (One-Pager) របស់អ្នកដោយប្រើគំរូងាយស្រួល
3
ជំពូកទី ៣៖ បកស្រាយអំពីធាតុផ្សំនៅក្នុងគំរូ
4
ជំពូកទី ៤៖ ឧទាហរណ៍ពីអតីតសមាជិក
5
ជំពូកទី ៥៖ ការណែនាំពីអតីតស្ថាបនិក
6
ជំពូកទី ៦៖ ដាក់បញ្ជូននូវ One-Pager របស់អ្នក
Enrolled: 6 students
Lectures: 6