[SB102/CB] តើការធ្វើបទបង្ហាញខ្លីៗជាអ្វី?
- Description
- Curriculum
តើការធ្វើបទបង្ហាញខ្លីៗជាអ្វី? ស្រមៃថាអ្នកកំពុងស្ថិតនៅក្នុងជណ្តើរយន្ត (ឬក្នុងស្ថានភាពដែល មិនបានគ្រោងទុក) ជាមួយវិនិយោគិនមានសក្ដានុពលម្នាក់របស់អ្នក (អតិថិជន ដៃគូ…) ។ តើអ្នកផ្ដិតយកចំណាប់អារម្មណ៍និងបញ្ចុះបញ្ចូលពួកគេឱ្យចូលរួមក្នុងកិច្ចការងាររបស់អ្នកយ៉ាងដូចម្តេច?
ការធ្វើបទបង្ហាញខ្លីៗ គឺជាការពិពណ៌នាសង្ខេបនៃគំនិតផ្តួចផ្តើមរបស់អ្នកក្នុងរយៈពេល ៦០ វិនាទី។ ឈ្មោះ “ការធ្វើបទបង្ហាញខ្លីៗ” បានមកពីគំនិតរបស់អ្នកដែលមានឱកាសក្នុងការ pitch ទៅកាន់អតិថិជន / វិនិយោគិន / stakeholder របស់ខ្លួនក្នុងរយៈពេលដែលមួយខ្លី។ គោលបំណងនៃការធ្វើបទបង្ហាញខ្លីៗ មិនមែនដើម្បីផ្ដល់ពត៌មានទៅកាន់អតិថិជនរបស់អ្នក ច្រើនពេកទេតែផ្ទុយទៅវិញគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍និងការសួរសំណួរទៅវិញទេ។
ស្វែងយល់បន្ថែមអំពីដៃគូចំណេះដឹងរបស់យើង: Amarit Charoenphan (Aim)
Amarit គឺជាប្រធាននាយកប្រតិបត្តិនិងសហស្ថាបនិកនៃ HUBBA និង Techsauce ។ លោកក៏ជាសមាជិកម្នាក់នៃ Edmund Hillary Fellowship (EHF) ដែលបានជាប់ក្នុង Forbes Asia 30 Under 30: Enterprise Technology, and Thailand Startup Enabler ប្រចាំឆ្នាំ 2016។ លោកបានចូលរួមនៅក្នុងដំណាក់កាលដំបូងជាមួយ venture មិនតិចជាង២០ ក្នុងកំឡុងពេល មួយទសវត្សចុងក្រោយនេះក្នុងនាមជា angel investor ឬនៅក្នុង advisory capacity។ គាត់ក៏បានបង្វឹកនិងប្រឹក្សាយោបល់ដល់មជ្ឈមណ្ឌលប្រព័ន្ធអេកូឡូស៊ីនិងអ្នកដឹកនាំនៅទីក្រុងជាង ៣០ ស្តីពីវិធីបង្កើតសហគមន៍បច្ចេកវិទ្យា។
-
1ជំពូក ១៖ តើការធ្វើបទបង្ហាញខ្លីៗជាអ្វី?
-
2ជំពូកទី ២៖ បង្កើតការធ្វើបទបង្ហាញខ្លីៗរបស់អ្នកដោយប្រើគំរូងាយស្រួល
-
3ជំពូកទី ៣៖ ការណែនាំពីអតីតស្ថាបនិក
-
4ជំពូកទី ៤៖ ឧទាហរណ៍ពីអតីតស្ថាបនិក
-
5ជំពូក ៥៖ គោលការណ៍ណែនាំដើម្បីថតការធ្វើបទបង្ហាញខ្លីៗអោយបានល្អប្រសើរ
-
6ជំពូកទី ៦៖ ដាក់បញ្ជូននូវ URL វីដេអូការធ្វើបទបង្ហាញខ្លីៗរបស់អ្នក