[SB103/CB] តើ Perfect Pitch ជាអ្វី?

Pitch deck ដែលល្អគឺជាឧបករណ៍សំខាន់បំផុតមួយសម្រាប់ធុរកិច្ច។ វាគឺជាមធ្យោបាយ ដ៏ប្រសើរមួយក្នុងការបង្ហាញពីកិច្ចការងារនិងចក្ខុវិស័យរបស់អ្នកទៅកាន់ទស្សនិកជន ហើយអំពាវនាវរកការចូលរួម។

ម៉ូឌុល Perfect Pitch ជួយអ្នកបង្ហាញពីរឿងរ៉ាវរបស់អ្នកនិងអំពាវនាវរកការចូលរួម ពីសំណាក់មន្ុស្សជាច្រើន។ ធីបសំខាន់តែមួយគត់គឺ – ការអនុវត្ត មានតែការអនុវត្តប៉ុណ្ណោះទើបអាចទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត។ 🙂

កំហុសទូទៅទាំង ៣ អំពី pitching ដែលត្រូវបានលើកឡើងនៅក្នុងវីដេអូដែលអ្នកអាច រៀបរាប់បាន៖
ប្រយោគបង្ហាញពីបញ្ហា – ចាប់យកចំណាប់អារម្មណ៍ទស្សនិកជនរបស់អ្នក បង្ហាញពីទំហំនៃបញ្ហានិងបកស្រាយពីឱកាសទីផ្សារ។
ការប្រកួតប្រជែង – បង្ហាញថាអ្នកយល់ពីទីផ្សាររបស់អ្នកដោយលើកឡើង អំពីអាជីវកម្មដែលអ្នកអាចរៀនតាមជាមួយគ្នានិងការជំនួសនូវដំណោះស្រាយដែលមានស្រាប់ដែលអ្នកអាចអភិវឌ្ឈពីលើបាន។
អំពាវនាវរកការចូលរួម – ហេតុអ្វីបានជាអ្នក ​pitch ទៅកាន់ទស្សនិកជន? លើកឡើងពីជំនួយដែលអ្នកត្រូវការហើយតើអ្វីទៅជា Return On Investment (ROI) តើពួកគេអាចទទួលបានអត្ថប្រយោជន៍ពីវាយ៉ាងដូចម្តេច? តើវាជាការចំណេញ ហិរញ្ញវត្ថុ អនាគតប្រកបដោយចីរភាព បង្កើនជីវភាពរស់នៅឬផ្តល់ការអប់រំ? តើអ្នកផ្តល់អ្វីដែលសំខាន់ទៅដល់ទស្សនិកជន?

ស្វែងយល់បន្ថែមអំពីដៃគូចំណេះដឹងរបស់យើង៖ Amarit Charoenphan (Aim)

Amarit គឺជាប្រធាននាយកប្រតិបត្តិនិងជាសហស្ថាបនិកនៃ HUBBA និង Techsauce ។ គាត់ក៏ជាសមាជិកម្នាក់នៃ Edmund Hillary Fellowship (EHF) និងត្រូវបានគេចាត់ចូលក្នុង Forbes Asia 30 Under 30: Enterprise Technology, និង Thailand Startup Enabler ប្រចាំឆ្នាំ ២០១៦ ។ លោកបានចូលរួមនៅក្នុងដំណាក់កាល ដំបូងជាមួយ venture មិនតិចជាង២០ ក្នុងកំឡុងពេលមួយទសវត្សចុងក្រោយនេះ ក្នុងនាមជា angel investor ឬនៅក្នុង advisory capacity។ គាត់ក៏បានបង្វឹកនិងប្រឹក្សា យោបល់ដល់មជ្ឈមណ្ឌលប្រព័ន្ធអេកូឡូស៊ីនិងអ្នកដឹកនាំនៅទីក្រុងជាង ៣០ ស្តីពីវិធីបង្កើតសហគមន៍បច្ចេកវិទ្យា។

តើ Perfect Pitch ជាអ្វី?

1
ជំពូក ១៖ តើ Perfect Pitch ជាអ្វី?
2
ជំពូក ២ ៈគំរូសាមញ្ញសម្រាប់ Perfect Pitch
3
ជំពូក ៣៖ ការណែនាំអំពីការធ្វើឱ្យ pitch របស់អ្នកមានភាពទាក់ទាញ
4
ជំពូក ៤៖ ការជម្រុញទឹកចិត្តក្នុងការធ្វើ pitching ដោយមានទំនុកចិត្ត
5
ជំពូក ៥ ៈឧបករណ៍ដ៏អស្ចារ្យ និងឧទាហរណ៍
6
ជំពូក ៦៖ ដាក់បញ្ជូន Perfect Pitch របស់អ្នក (ស្លាយ)