[SB105/CB] តើអ្វីជា Case for Support?

តើអ្វីជា Case for Support?
Case for Support គឺជាឯកសារដែលប្រាប់អ្នកផ្តល់ជំនួយសក្តានុពលនិងអ្នកគាំទ្រ ដទៃទៀតនូវអ្វីដែលអង្គភាពរបស់អ្នកសង្ឃឹមថានឹងសំរេចបានដោយមានជំនួយពីធនធានរបស់ពួកគេ (ហិរញ្ញវត្ថុនិង ក្រៅហិរញ្ញវត្ថុ) ។ គោលបំណងនៃឯកសារនេះគឺដើម្បី បញ្ចុះបញ្ចូលអ្នកគាំទ្រឱ្យសហការជាមួយអ្នកដើម្បីសម្រេចបាននូវឥទ្ធិពលជាមួយគ្នា។
តើវាអាចប្រើនៅឯណាបាន?
- នេះជាផ្នែកទី ៣ នៃ One Pager និង User & Market Access ដែលអ្នកអាចរួមបញ្ចូលជាផលប័ត្របង្ហាញរបស់អ្នកនៅគ្រប់ព្រឹត្តិការណ៍និងការទំនាក់ទំនងណាមួយ។
- នឹងចែករំលែកវាជាមួយដៃគូរបស់យើងដែលគាំទ្រសហគ្រិនសង្គមវ័យក្មេង
- ទស្សនិកជនគួរតែជាអ្នកគាំទ្រគោលដៅ / ដៃគូដែលអ្នកព្យាយាមបញ្ចុះបញ្ចូល
ស្វែងយល់បន្ថែមអំពីដៃគូចំណេះដឹងរបស់យើង៖
Zahin គឺជាអ្នកសម្របសម្រួលការគាំទ្រធុរកិច្ចនៅ Youth Co:Lab។ គាត់ពាំនាំមកនូវ បទពិសោធន៍នៃការរៃអង្គាសប្រាក់ ភាពជាដៃគូពហុវិស័យ និងសហគ្រិនភាពសង្គម សម្រាប់បង្វឹកសហគ្រាសសង្គមដែលដឹកនាំដោយយុវជនដើម្បីសម្រេចបាននូវការអភិវឌ្ឍជាបន្ដបន្ទាប់របស់ពួកគេ។ កំឡុងពេលបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសកូរ៉េ គាត់ក៏បានទទួលខុសត្រូវរ៉ាប់រងក្នុងការរចនា impact-focused entrepreneurship sandbox នៅសាកលវិទ្យាល័យ Hanyang ដែលផ្តល់ឱ្យយុវជននូវលទ្ធភាពទទួលបាន ការបណ្តុះបណ្តាល បណ្តាញនិង ការឧបត្ថម្ភ។ Zahin ធ្លាប់ធ្វើជាប្រធានផ្នែកភាពជាដៃគូសម្រាប់កម្មវិធីយុវជន សម្រាប់អាស៊ីនៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលនៅទីនោះគាត់បានដឹកនាំការទំនាក់ទំនង ដើម្បីបង្កើត multi-million-dollar Education Trust Fund ដើម្បីផ្តល់ហិរញ្ញប្បទានដល់ គម្រោងអប់រំប្រកបដោយភាពច្នៃប្រឌិត។